ចង់ចេះអោយសំលាប់អាចារ្យ ចង់បានផ្លែផ្កាអោយយកភ្លើងដុតគល់

ឆុម ឆាយាឆាយ                                                                                        លោកគ្រូ ប៊ុន​​ ថាន

ថ្ងៃទី​​២៦ ខែវិច្ឆិកា                                                                                     ឆ្នាំ២០១៩ ថ្នាក់ ភាសាខ្មែរ

តែងសេចក្តីបែបពន្យល់

         សុភាសិតមួយឃ្លាពោលថា “ចង់ចេះអោយសំលាប់អាចារ្យ ចង់បានផ្លែផ្កាអោយយកភ្លើងដុតគល់” ។ តើទស្សននេះមានន័យយ៉ាងដូចម្តេច? ចូរពន្យល់ដោយលើកយកឧទាហរណ៍ជាក់ស្តែង ក្នុងសង្គម សាលាភាពជាអ្នកដឹកនាំឡៃហ្គឺ និងបទពិសោធន៍ផ្ទាល់ខ្លួន មកបញ្ជាក់ ។ គ្រប់រាល់កាសិក្សារៀនសូត្រនូវមុខវិជ្ជាក៏ដូចជាចំណេះជំនាញផ្សេងៗ​​ទាំងឡាយណា សិស្សានុសិស្សគ្រប់រូប តែង​ត្រូវការ​គ្រូ​បា​អា​ចារ្យ ក៏ដូចជាលោកគ្រូអ្នកគ្រូ ដើម្បីបង្ហាត់បង្ហាញនូវ​ចំណេះ​វិជ្ជាទាំង​ឡាយ​ណា​ ទៅដល់កុលបុត្រ កុលធីតាគ្រប់រូប ។ ទន្ទឹមនឹងនេះដែរ ដើម្បីអាចឲ្យដំណាំផ្លែផ្កានៃពន្លករុក្ខជាតិ​មួយនោះអាចលូតលាស់បានល្អបវ រុក្ខជាតិទាំងអស់នោះតែងតែត្រូវបានមើលថែទាំ ប្រោះប្រោចស្រោចទឹក ក៏ដូចជាដាក់ជីជាដើម ។ អា​ស្រ័យ​ហេតុ​នេះ​ហើយ​ទើប​មាន​សុភា​សិតមួយ​ឃ្លា​ពោល​ថា “ចង់ចេះអោយ​សំលាប់អាចារ្យ ចង់បាន​ផ្លែផ្កាអោយ​យក​ភ្លើង​ដុត​គល់” ។ 

តើ​សុ​ភា​សិត​ខាង​លើ​មាន​អត្ថ​ន័យ​ខ្លឹម​សារ​យ៉ាង​ដូច​ម្តេច?

        ជាដំបូងមុននឹងយើងអាចឈានចូលទៅដល់​ការ​បក​ស្រាយ​អំពីប្រធានបទខាង​លើ យើងគួតែយល់ដឹងអំពី​អត្ថ​ន័យនៃពាក្យគន្លឹសរបស់ឃ្លាសុភា​សិតយើងជាមុនសិន ។​ ​បើយោងទៅ តាមវចនានុក្រម​របស់សម្ដេចព្រះ​សង្ឃរាជ ជួន ណាត ពាក្យថា <អាចារ្យ> មានថ្នាក់ពាក្យជា នាមសព្ទ មានន័យថា អ្នកប្រដៅឬហាត់មារយាទ អ្នកប្រព្រឹត្តល្អ​ និង អ្នកដែលសិស្សត្រូវគោរព ។ វីឯពាក្យថា <ផ្លែផ្កា> វិញ មានថ្នាក់ពាក្យជា នាមសព្ទ គឺសំដៅទៅលើ ចំណែកអវយវៈនៃរុក្ខជាតិ ក៏ដូចជា​ផល​ដែ​ល​ទ​ទួល​​បាន​ពី​ការ​ដាំ​ដុះ​ ។

        សុភាសិត “ចង់​ចេះ​ឱ្យ​សម្លាប់​អាចារ្យ ចង់​បាន​ផ្លែផ្កា​ឱ្យ​យក​ភ្លើង​ដុត​គល់” មួយនេះ គឺសម្ដៅទៅលើអត្ថន័យធៀប មិនមែនន័យដូចនៃកាដុត សម្លាប់ បំផ្លាញនូវរុក្ខជាតិ ឬភាវណាមួយនោះទេ​ ។ ផ្ទុយទៅវិញគឺ​គេចង់ឲ្យយើងសម្លាប់នូវភាព​ខ្ជិល​ច្រ​អូសខ្មាស់អៀន ក៏ដូចជាត្រូវចេះ​សួរ​ដេញ​ដោល ដុតកម្ទេច​ពីភាពងឿង​ឆ្ងល់ ទាក់ទងពីចំនេះជំនាញដែលបានផ្ទល់ជូនពី​​គ្រូ​បា​អាចារ្យទាំង​ឡាយ​របស់យើង ។

        ដោយយោងទៅតាមឧទាហរណ៍ជាក់ស្តែង នៃសាលាភាពជាអ្នកដឹកនាំឡៃហ្គឺ ។ ការដាក់តាំងនូវស្នូលតម្លៃទាំងប្រាំមួយរបស់យើង ដែលមានដូចជា ការស្មោះត្រង់ សុទិដ្ឋិនិយម ភាពស្ញប់ស្ញែង ការតាំងចិត្ត និងភាពច្នៃប្រឌិត នៅក្នុងសាលា គឺជាការដាក់តាំង នូវផ្លូវដើម្បីជួយទៅដល់សិស្សរបស់យើងអោយភាពរីកចម្រើន ជាអ្នកដឹកនាំប្រកបដោយក្រមសីលធម៌​ ។ ដូច្នេះដើម្បីសិស្សានុសិស្សគ្រប់រូបសម្រេចនូវគោលបំណងប្រាថ្នារបស់ពួកគេបាន ពួកគេតែងតែខិតខំប្រឹងប្រែងរៀនសូត្រសម្លាប់នូវភាព​ខ្ចិល​ច្រ​អូស ខ្មាស់អៀន ភ័យខ្លាច ដែរយើងអាចធៀបបានទៅនឹងការ​ សម្លាប់​អាចារ្យ​ ដើម្បីក្រេបជញ្ជក់នូវរាល់ចំនេះជំនាញ ដែលបានផ្ទល់ពីលោកគ្រូអ្នកគ្រូមក ។ ដូចគ្នាទៅនឹងកថាខណ្ឌ ចង់​បាន​ផ្លែផ្កា​ឱ្យ​យក​ភ្លើង​ដុត​គល់ នេះដែរ កា​រសួរ​ដេញ​ដោល ពិភាកសារ ជជែកវែកញែក និងដុតកម្ទេច​ពីភាពងឿង​ឆ្ងល់ទាំងអស់ គឺត្រូវបានអនុវត្តដោយសិស្សានុសិស្សទាំងអស់គ្រប់រាល់ថ្នាក់រៀន ក៏ដូចជាមុខវិជ្ជានីមួយៗនៅក្នុងសាលាផងដែរ ។

         ជាចុងបញ្ចប់ដោយឆ្លង​តាម​​ការ​បកស្រាយ​ដ៏ក្បោះក្បាយខាង​លើនេះ សិស្សានុសិស្សទាំងអត់គួរគាប់បីបន្តប្រកាន់ភា្ជប់ ទៅតាមអត្ថនយ័អប់​រំ ទូន្មាន ប្រៀន​ប្រ​ដៅនៃ សុភាសិត “ចង់​ចេះ​ឱ្យ​សម្លាប់​អាចារ្យ ចង់​បាន​ផ្លែផ្កា​ឱ្យ​យក​ភ្លើង​ដុត​គល់” មួយនេះ ដើម្បីឲ្យក្លាយទៅជាបុគ្គលក៏ជោកជយ័នូវថ្ងៃណាមួយ ក៏ដូចជាទំពាំងស្នងឬស្សី ដ៏ល្អនៃប្រទេសជាតិយើងនៅថ្ងៃខាងមុខ ។

Leave a Reply

Your email address will not be published. Required fields are marked *