ចង់ចេះអោយសំលាប់អាចារ្យ ចង់បានផ្លែផ្កាអោយយកភ្លើងដុតគល់

ឆុម ឆាយាឆាយ                                                                                        លោកគ្រូ ប៊ុន​​ ថាន

ថ្ងៃទី​​២៦ ខែវិច្ឆិកា                                                                                     ឆ្នាំ២០១៩ ថ្នាក់ ភាសាខ្មែរ

តែងសេចក្តីបែបពន្យល់

         សុភាសិតមួយឃ្លាពោលថា “ចង់ចេះអោយសំលាប់អាចារ្យ ចង់បានផ្លែផ្កាអោយយកភ្លើងដុតគល់” ។ តើទស្សននេះមានន័យយ៉ាងដូចម្តេច? ចូរពន្យល់ដោយលើកយកឧទាហរណ៍ជាក់ស្តែង ក្នុងសង្គម សាលាភាពជាអ្នកដឹកនាំឡៃហ្គឺ និងបទពិសោធន៍ផ្ទាល់ខ្លួន មកបញ្ជាក់ ។ គ្រប់រាល់កាសិក្សារៀនសូត្រនូវមុខវិជ្ជាក៏ដូចជាចំណេះជំនាញផ្សេងៗ​​ទាំងឡាយណា សិស្សានុសិស្សគ្រប់រូប តែង​ត្រូវការ​គ្រូ​បា​អា​ចារ្យ ក៏ដូចជាលោកគ្រូអ្នកគ្រូ ដើម្បីបង្ហាត់បង្ហាញនូវ​ចំណេះ​វិជ្ជាទាំង​ឡាយ​ណា​ ទៅដល់កុលបុត្រ កុលធីតាគ្រប់រូប ។ ទន្ទឹមនឹងនេះដែរ ដើម្បីអាចឲ្យដំណាំផ្លែផ្កានៃពន្លករុក្ខជាតិ​មួយនោះអាចលូតលាស់បានល្អបវ រុក្ខជាតិទាំងអស់នោះតែងតែត្រូវបានមើលថែទាំ ប្រោះប្រោចស្រោចទឹក ក៏ដូចជាដាក់ជីជាដើម ។ អា​ស្រ័យ​ហេតុ​នេះ​ហើយ​ទើប​មាន​សុភា​សិតមួយ​ឃ្លា​ពោល​ថា “ចង់ចេះអោយ​សំលាប់អាចារ្យ ចង់បាន​ផ្លែផ្កាអោយ​យក​ភ្លើង​ដុត​គល់” ។ 

តើ​សុ​ភា​សិត​ខាង​លើ​មាន​អត្ថ​ន័យ​ខ្លឹម​សារ​យ៉ាង​ដូច​ម្តេច?

        ជាដំបូងមុននឹងយើងអាចឈានចូលទៅដល់​ការ​បក​ស្រាយ​អំពីប្រធានបទខាង​លើ យើងគួតែយល់ដឹងអំពី​អត្ថ​ន័យនៃពាក្យគន្លឹសរបស់ឃ្លាសុភា​សិតយើងជាមុនសិន ។​ ​បើយោងទៅ តាមវចនានុក្រម​របស់សម្ដេចព្រះ​សង្ឃរាជ ជួន ណាត ពាក្យថា <អាចារ្យ> មានថ្នាក់ពាក្យជា នាមសព្ទ មានន័យថា អ្នកប្រដៅឬហាត់មារយាទ អ្នកប្រព្រឹត្តល្អ​ និង អ្នកដែលសិស្សត្រូវគោរព ។ វីឯពាក្យថា <ផ្លែផ្កា> វិញ មានថ្នាក់ពាក្យជា នាមសព្ទ គឺសំដៅទៅលើ ចំណែកអវយវៈនៃរុក្ខជាតិ ក៏ដូចជា​ផល​ដែ​ល​ទ​ទួល​​បាន​ពី​ការ​ដាំ​ដុះ​ ។

        សុភាសិត “ចង់​ចេះ​ឱ្យ​សម្លាប់​អាចារ្យ ចង់​បាន​ផ្លែផ្កា​ឱ្យ​យក​ភ្លើង​ដុត​គល់” មួយនេះ គឺសម្ដៅទៅលើអត្ថន័យធៀប មិនមែនន័យដូចនៃកាដុត សម្លាប់ បំផ្លាញនូវរុក្ខជាតិ ឬភាវណាមួយនោះទេ​ ។ ផ្ទុយទៅវិញគឺ​គេចង់ឲ្យយើងសម្លាប់នូវភាព​ខ្ជិល​ច្រ​អូសខ្មាស់អៀន ក៏ដូចជាត្រូវចេះ​សួរ​ដេញ​ដោល ដុតកម្ទេច​ពីភាពងឿង​ឆ្ងល់ ទាក់ទងពីចំនេះជំនាញដែលបានផ្ទល់ជូនពី​​គ្រូ​បា​អាចារ្យទាំង​ឡាយ​របស់យើង ។

        ដោយយោងទៅតាមឧទាហរណ៍ជាក់ស្តែង នៃសាលាភាពជាអ្នកដឹកនាំឡៃហ្គឺ ។ ការដាក់តាំងនូវស្នូលតម្លៃទាំងប្រាំមួយរបស់យើង ដែលមានដូចជា ការស្មោះត្រង់ សុទិដ្ឋិនិយម ភាពស្ញប់ស្ញែង ការតាំងចិត្ត និងភាពច្នៃប្រឌិត នៅក្នុងសាលា គឺជាការដាក់តាំង នូវផ្លូវដើម្បីជួយទៅដល់សិស្សរបស់យើងអោយភាពរីកចម្រើន ជាអ្នកដឹកនាំប្រកបដោយក្រមសីលធម៌​ ។ ដូច្នេះដើម្បីសិស្សានុសិស្សគ្រប់រូបសម្រេចនូវគោលបំណងប្រាថ្នារបស់ពួកគេបាន ពួកគេតែងតែខិតខំប្រឹងប្រែងរៀនសូត្រសម្លាប់នូវភាព​ខ្ចិល​ច្រ​អូស ខ្មាស់អៀន ភ័យខ្លាច ដែរយើងអាចធៀបបានទៅនឹងការ​ សម្លាប់​អាចារ្យ​ ដើម្បីក្រេបជញ្ជក់នូវរាល់ចំនេះជំនាញ ដែលបានផ្ទល់ពីលោកគ្រូអ្នកគ្រូមក ។ ដូចគ្នាទៅនឹងកថាខណ្ឌ ចង់​បាន​ផ្លែផ្កា​ឱ្យ​យក​ភ្លើង​ដុត​គល់ នេះដែរ កា​រសួរ​ដេញ​ដោល ពិភាកសារ ជជែកវែកញែក និងដុតកម្ទេច​ពីភាពងឿង​ឆ្ងល់ទាំងអស់ គឺត្រូវបានអនុវត្តដោយសិស្សានុសិស្សទាំងអស់គ្រប់រាល់ថ្នាក់រៀន ក៏ដូចជាមុខវិជ្ជានីមួយៗនៅក្នុងសាលាផងដែរ ។

         ជាចុងបញ្ចប់ដោយឆ្លង​តាម​​ការ​បកស្រាយ​ដ៏ក្បោះក្បាយខាង​លើនេះ សិស្សានុសិស្សទាំងអត់គួរគាប់បីបន្តប្រកាន់ភា្ជប់ ទៅតាមអត្ថនយ័អប់​រំ ទូន្មាន ប្រៀន​ប្រ​ដៅនៃ សុភាសិត “ចង់​ចេះ​ឱ្យ​សម្លាប់​អាចារ្យ ចង់​បាន​ផ្លែផ្កា​ឱ្យ​យក​ភ្លើង​ដុត​គល់” មួយនេះ ដើម្បីឲ្យក្លាយទៅជាបុគ្គលក៏ជោកជយ័នូវថ្ងៃណាមួយ ក៏ដូចជាទំពាំងស្នងឬស្សី ដ៏ល្អនៃប្រទេសជាតិយើងនៅថ្ងៃខាងមុខ ។

រនាថឯក

        រនាថឯក គឺជាឧបករណ៍តន្រ្តីរបស់ខ្មែរ ដែរត្រូវបានបន្សល់ទុកតាំងពីយូលង់ណាមកហើយ ។ ឧបករណ៍នេះ ត្រូវបានរចនាឡើងដោយនៅក្នុងទំរង់ រាងកោង វែងលាតត្រដាង ចងភ្ជាប់ទៅនឹង បន្ទះគ្រាប់សម្លេងឈើ ចំនួន២១បន្ទះ តចងទៅនឹងទួរនាថទាំងសងខាង ។ គ្រាប់សម្លេងទាំង២១បន្ទះនោះ ត្រូវបានកាត់ទៅជាបំណែកទទឹងស្មើរៗគ្នា ។​ រីឯប្រវែង និងកម្រាស់ខុសពីគ្នា ដើម្បីបង្កើតនូវជាសម្លេងដ៏ពិរស់រណ្ដំអារម្ភណ៍ ។

         ចំណុចខុសគ្នារវាងរនាថឯក កាលពីសម័យមុននឹងបច្ចុប្បន្នកាល គឺស្ថិតនៅលើចំណុចនៃការចនា ។ ពីដើមឡើយ ប្រអប់សំឡេងនៃឧបករណ៍ប្រភេតនេះ គឺត្រូវបានរចនាឡើង យ៉ាងសមសួន ថ្លៃថ្នូរ ជាមួយនឹងចម្លាក់ក្បាច់យ៉ាងស្រស់ឆោម ។

        រនាថឯកនេះ គឺជាឧបករណ៍តន្រ្តីមួយ ក្នុងចំណោមឧបករណ៍តន្រ្តីរបស់ខ្មែរជាច្រើន ដែលត្រូវបានតន្ត្រីករខ្មែរយើង តែងតែយកមកប្រើប្រាស់ជាញឹកញាប់នៅក្នុងការសម្ដែងលេងភ្លេងពិនពាត ។ រនាថឯក គឺជាឧបករណ៍តន្រ្តីដែរមានសម្លេងស្ដើងស្រួយមួយប្រភេត ដែរជារៀយៗតែងតែត្រូវបានយកមកដាក់នៅខាងស្តាំ បន្តាប់ពី រនាតធុង ។

ឯកសារយោង​ : “អ្វីទៅជារនាតឯក?” http://lotus-radio.com/2018-what-is-rorneat-ek/

រចនាដោយ ឆុម ឆាយាឆាយ; ថ្ងៃ អង្ការ៍ ទី២២ ឆ្នព្វស័ក ព.ស.២៥៦៣ គ.ស. ២០១៩ ម់ោង ៧:០០ រសៀល

 

 

ខេត្តខ្មែរនៅកម្ពុជាក្រោម

ព័៏ត៏មានទូទៅទាក់ទងអំពីកម្ពុជាក្រោម

  • នៅប៉ែកខាងកើតនៃប្រទេសកម្ពុជាបច្ចុប្បន្ន
  • ទៅឲ្យបារាំងនៅឆ្នាំ​ ១៩៤៩ (អាណានិគម)
  • ៦៨ ៩៦៥ គីឡូម៉ែត្រការ៉េ
  • ប្រជាជនរស់នៅ ជាង១៦លាននាក់
  • ៥៦៩វត្តពុទ្ធសាសនា ព្រះសង្ឃខ្មែរជាង២ម៉ឺនអង្គ
  • កាលពីដើម ជាកម្ពុជាលិចទឹក ជាបណ្តុំកោះ (មានតែកណ្តាលទេ ដែលជាដីគោក) មិនសូវមាន​ ខ្មែរ មិនចូលចិត្តនេសាទត្រី ព្រះមហាក្សត្រមិនម៉ត់ចត់
  • 55r១០០ ឆ្នាំ ដីល្បាប់ កំពង់ផែព្រៃនគរ

កោះឬកន្លែងល្បីៗនៅក្នុងខេត្តទាំងនោះ

  • កោះត្រល់
    • គឺជា​កោះមួយ របស់កម្ពុជាពី មុន
    • មានចម្ងាយ៤ គីឡូពីកោះសេះ
    • មានចម្ងាយ១៣គីឡូពីឆ្នេរ សមុទ្រកម្ពុជា
    • ជាស្រុកចំណុះអោយ ខេត្តក្រមួនស និង​ មានចម្ងាយប្រហែល ៤៥ គ.មពី ខេត្តពាមកម្ពុជាក្រោម (ប្រទេសវៀណាមសព្វថ្ងៃ)
  • កោះត្រឡាច
    • គឺជា​កោះមួយ របស់កម្ពុជាពី មុន
    • មានផ្ទៃក្រលាចំនួន៧៦ km²
    • “​កូ​ង​ដាវ​” (Côn Đảo)​​​​​ ឬ “ កូ​ង​ស៊ើ​ង​” (Côn Sơn) ឈ្មោះយួន
    • កោះ​ត្រឡាច នៅ​ចម្ងាយ ១០០ គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ​ ស្រុកជ្រោយ ញ ខេត្តឃ្លាំង ឬ ១៨០ គីឡូម៉ែត្រ ពី​ខេត្តអូ​រកាប់​
  • សាយហ្កន (ហូជីមិញ)
    • ជាខេត្តរបស់កម្ពុជាកាលពីមុន (ព្រៃនគរ)
    • មានចម្ងាយ ១០៥គីឡូពីក្រុងស្វាយរៀង 
    • មានផ្ទៃដីចំនួន ២​ ០៦១គីឡូម៉ែត្រការ៉េ
  • វត្ត និងប្រាសាទ
    • វត្តច្រើនជាង ៥៦៧ វត្ត,
    • វត្តវ៉ាមរ៉ៃគឺជាវត្តដែលធំជាងគេនៅព្រៃនរគ។
    • សម្ពោធនៅថ្ងៃ ២២/០៥/២០១០
    • ទីតាំងនៅជិតកន្លែងខ្មែររស់នៅ
ព័ត៍មានបន្ថែមសូមចូលទៅកាន់ តំណខាងក្រោម : https://docs.google.com/presentation/d/17eWbfflXHXCiGgeFkpHheCzf-GIptxHdrbU9-PC50l0/edit?usp=sharing

អត្ថន័យនៃពាក្យ ខ្មែរ​ និង កម្ពុជា

អត្ថន័យនៃពាក្យ”កម្ពុជា”

➤ ពាក្យ កម្ពុជា នៅក្នុងវចនានុក្រមព្រះសង្ឃរាជជួនណាត ពាក្យនេះ អាចសរសេរបានពីរ

កម្ពុជ
កម្ពុជា
➤ ពាក្យថាកម្ពុជា កើតមកពីការផ្សំគ្នាដែលមានដូចខាងក្រោម

កម្ពុ = មាស
ជ ឬជា = កើត​ កំណើត
ដូច្នេះ កម្ពុជា =​ ទីកើតមាស ភូមិប្រទេស ជាទីកើតនៃមាស ។
យើងអាចហៅប្រទេសយើងថា កម្ពុជរដ្ឋ កម្ពុជប្រទេស ប្រទេសកម្ពុជា ប្រទេសខ្មែរ ខេមរប្រទេស ខេមររដ្ឋ

អត្ថន័យនៃពាក្យ”ខ្មែរ”

➤ ពាក្យថាខ្មែរ មានថ្នាក់ពាក្យជានាម មានន័យថា

មនុស្សដែលកើត ឬនៅក្នុងដែនកម្ពុជា ហើយលុះ នៅក្នុង អំណាចច្បាប់ខ្មែរ
ខេមរៈ = ខ្មែរ នៅក្នុងភាសាបាលី ប្រែថា មនុស្សមានសេចក្ដីក្សេម
➤ ភាពខុសគ្នារវាង ខ្មែរ និងកម្ពុជា

ខ្មែរ = មនុស្ស និង ភាសារបស់កម្ពុជា
កម្ពុជា​ = ឈ្មោះរបស់ប្រទេស

ព័ត៍មានបន្ថែមសូមចូលទៅកាន់ តំណខាងក្រោម https://docs.google.com/presentation/d/15GRFz-xiyj0nSIAuuEn8X3fz-1HbAIa_eNcGZGhmntg/edit?usp=sharing

 

អត្តា​​ហិ​​​​ អតនោ នាថោ

រឿងកុលាបប៉ៃលិន ជាស្នាដៃនិពន្ធរបស់លោកញ៉ុក ថែម ដែលបាននិពន្ធកាលពីព.ស.២៥០៤ ត្រូវនឹង គ.ស.១៩៦០ គឺជាវណ្ណកម្មមួយ

        អត្តា​​ហិ​​​​ អតនោ នាថោ គឺជាបណ្ដាំពាក្យស្លោកចុងក្រោយ របស់តាចឺម ដែលបាននិយាយទៅកាន់ចៅចិត្ត មុនពេលលោកបានលាចាកទៅ ។ សម្រាប់សិស្សានុសិស្ស ព្រមទាំងកុលបុត្រ កុលធីតាទាំងឡាយណា ដែរធ្លាប់បានអាននូវ​​​​ រឿងកុលាបប៉ៃលិន​​​​ ដែរជារឿងប្រលោមលោក ស្តីពីរឿងរ៉ាវស្នេហាខុសវណ្ណៈ រវាងកំលោះក្រីក្រដែរមានចិត្តស្មោះសរ និងនារីក្រមុំកូនសេដ្ឋិអ្នកជីកត្បូងនូវបរប៉ៃលិននោះ ប្រហែលជាមិនបានចាប់អារម្មណ៍ ឬគិតពិចារណាខ្លាំងទៅលើបណ្ដាំ ឬក៏ប្រយោគមួយឃ្លានេះទេ។ នេះបានសបញ្ចាក់ឲ្យឃើញថាសម្រាប់បណ្ដាំមួយប្រយោគដែលបានិយាយថា​  អត្តា​​ហិ​​​​ អតនោ នាថោ នេះគឺពិតជាមានអត្ថន័យជ្រៅជាក់បំផុត។​ អត្តា​​ហិ​​​​ អតនោ នាថោ គឺជាភាសារ សំស្ក្រឹត  ដែរត្រូវបានប្រែមកវិញថា ខ្លួនទីពឹងខ្លួនថ្វីថ្បិតតែពាក្យស្លោក ខ្លួនទីពឹងខ្លួននេះ ក៏មិនសូវជាមានអត្ថនយ័វែងឆ្ងាយ នូវពេលដែលយើងចាប់និយាយក៏ពិតមែន ក៏ប៉ុន្តែ នៅក្នុងបណ្ដាំមួយឃ្លាចុងក្រោយ របស់តាចឺមនេះ គឺត្រូវបានបង្កប់ទៅដោយ អត្ថន័យដ៏សែនចាក់ជ្រៅបំផុត ដែលមនុស្សគ្រប់គ្នា គួរតែយកតម្រាប់តាម ។​

        កាជឿជាក់លើខ្លួនឯង គឺជាគន្លឹះដ៏ល្អបំផុត សម្រាប់ការដើរទៅរកភាពជោកជយ័។ ការពឹងពាក់ទៅលើអ្នកដ៏ទៃ ដើម្បីចិញ្ចឹមក្រពះគឺជាអំពើរដ៏ល្ងង់ខ្លៅ និងខ្ចិលច្រអូសមួយដែរ មនុស្សមួយចំនួននៅតែបន្តប្រព្រឹត្តិ។​ ធ្វើរដូចច្នេះគឺហៅថាឫកពាដើមបញ្ចើក្អែក ដែលអាចរស់នៅបាន ដោយពឹងតែទៅលើដើរឈើដ៏ទៃតែប៉ុន្នោះ។ សម្រាប់បុគ្គលណា ដែលមានអត្តចរិតបែបនេះ គឺថ្ងៃណាមួយប្រាកដ៏ជាជួបទៅនឹងផ្លូវចុងក្រោង ដែរមិនអាចនឹងប្រឈមមុខបាន ។ ដូច្នេះសម្រាប់បុគ្កលណា ដែរបានប្រកាន់ភ្ជាប់នូវអត្តចរិត​ អត្តា​​ហិ​​​​ អតនោ នាថោ នូវក្នុងខ្លួន បុគ្គលម្នាក់នោះជាក់ជាក្លាយជានបុគ្គលក៏ជោកជយ័នូវថ្ងៃណាមួយជាមិនខាន។

បណ្ដាំពុក

ឆុម​ ឆាយាឆាយ                                                                លោកគ្រូៈ​សុខា

ថ្ងៃព្រហស្បតិ៍/ធ្នូ /០៧ /២០១៧                                      កំណាព្យ បណ្ដាំពុក

                  (កំណាព្យ បទពាក្យប្រាំពីរ)

១. ធ្វើម្ដេចកូនពុកយើងអ្នកក្រ                                 រស់ទាំងត្រដ៏សែនវេទនា

    គ្មានទ្រព្យសម្បតិប្រាក់នានា                                  ជិវិតអុនទាសែនទុកព្រួយ។

២. រកព្រឹកខ្វះល្ងាចហូបមិនគ្រប់                                បើហានតែឈប់គ្មានអ្វីជួយ

     ទោបីយ៉ាងណាកូនកុំព្រួយ                                       ពុកម៉ែកូនមួយតស៊ូរបាន។

៣. បើមានអ្នកដៀលថាយើងក្រ​                                កូនកុំត្រដ៏ទៅស្ដាប់គេ

      ត្រូវរៀនប្រើសិទ្ធកូនមៀសមេ                                 កុំឲ្យគេជេដៀលដល់ពូជ។

៤. ថ្វីថ្បិតតែយើងនេះក្រពិត                                        តែយើងមានចិត្តជួយសន្តាន

    ជួយញាតិជួយមិត្តជួយគ្រប់ប្រាន                            ចរិតយើងបានភាពថ្លៃថ្នូ។

៥. រឿងមួយសំខាន់កូនត្រូវដឹង​                                    ពុកតែងខំប្រឹងយកមកផ្ដូរ

    សៀវភៅខ្មៅដៃមប៊ិចកាល់ស្យូ                                   យកវាមកផ្ដូរការសិក្សា។

៦. ពេកកូនស្ដាប់ចប់សូមយកគិត                              ​ ឲ្យមានគំនិតគិតគូរកា

     យកដាក់ក្នុងចិត្តពិចារណា                                       យើងក្រយ៉ាងណាគួររាប់អាន៕

Sjors737. “Stock Photo: Family Portrait Of Filipino Father And Child.” Search Results, www.megapixl.com/family-portrait-of-filipino-father-and-child-stock-photo-37661468.